ព័ត៌មានសន្តិសុខសង្គម

 

បុរសម្នាក់ឈរនិយាយទូរស័ព្ទត្រូវចោរជិះម៉ូតូមកឆក់តែចាប់បានម្នាក់
ភ្នំពេញ៖បុរសម្នាក់ឈរនិយាយទូរស័ទ្ទមុខផ្ទះជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងបានមកឆក់យកទូរស័ព្ទស៊េរីទំនើបតែមិនបានសម្រេចត្រូវជនរងគ្រោះចាប់បានម្នាក់រួចប្រគល់ឱ្យសមត្ថកិច្ចឯ២នាក់ទៀតរត់គេចខ្លួន។ករណីនេះកើតឡើងនៅជិតផ្សារតាំងកសាង ផ្លូវបេតុង ភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី២៣ខែមីនាឆ្នាំ២០២១ ។
ជនរងគ្រោះបានឱ្យដឹងថា៖ រួបគាត់កំពុងឈរមុខផ្ទះនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ ៣នាក់ជិះម៉ូតូ១គ្រឿង មិនចាំផ្លាកលេខបានជិះឡើងលើឃឿនចូលទៅដល់មុខផ្ទះហើយអ្នកខាងក្រោយក៏ឆក់យកទូរស័ព្ទតែម្តង។ភ្លាមនោះរូបគាត់ក៏បានស្រវ៉ាចាប់បានម្នាក់ទាញទម្លាក់ពីលើម៉ូតូតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ឯជនសង្ស័យពីរនាក់ទៀតក៏ជិះម៉ូតូគេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *