ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោបានចាប់ជនសង្ស័យ៨នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងប្រើដាវកែច្នៃជាមួយកាំភ្លើងជ័រ។ ការចាប់ខ្លួនក្រុមជនសង្ស័យនៅម្តុំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
ជនទាំង៨នាក់,ឈ្មោះគា រ៉ុង អាយុ២១ឆ្នាំ,ឈ្មោះអឿន រ៉េត អាយុ២៨ឆ្នាំ,ឈ្មោះឈឹម ដារ៉ា អាយុ២៩ឆ្នាំ,ឈ្មោះចែម សីហា អាយុ២០ឆ្នាំ,ឈ្មោះ សុទ្ធ សំនៀងភីលីត អាយុ២៦ឆ្នាំ,ឈ្មោះឡុង សុភន អាយុ២៩ឆ្នាំ,ឈ្មោះភឿន សុខលុយ អាយុ១៩ឆ្នាំនិងឈ្មោះ ខ្លឹង ដែន អាយុ៣៣ឆ្នាំ។
វត្ថុតាងបាន៖គ្រឿងញៀន២ថង់តូច, ដាវកែច្នៃ១ដើម, កាំភ្លើងជ័រខ្លី១ដើម, ម៉ូតូម៉ាកស្មាស់១គ្រឿង, ទូរសព្ទ ១គ្រឿង, កាបូបស្ពាយ២, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ផ្លាកលេខម៉ូតូ ភ្នំពេញ 1L-6396 មួយបន្ទះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *