ព័ត៌មានសន្តិសុខសង្គម

រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកមានស្លាប់ ៣នាក់

បាត់ដំបង៖រថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់២នាក់ភ្លាមនៅ ភូមិព្រៃទទឹង២ ស្រុកបវេល ខេត្តបាត់ដំបងកាលពីថ្ងៃយប់ទី២៩ ខែកញ្ញា។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក Toyota Prius បើកបរដោយឈ្មោះ សឿន សំណាង ភេទប្រុស អាយុ ៤១ឆ្នាំនៅស្រុកកំរៀងអ្នករួមដំណើរឈ្មោះពុំ យ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ។
លោកអធិការនគរបាលបានបន្តថា មកដល់ត្រង់ផ្លូវកោងបានបុកនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្នុងទិសដៅបញ្ច្រាស់គ្នា។រីឯអ្នកបើកបររថយន្តធំមិនស្គាល់អត្តសញ្ញាណព្រោះរត់គេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យភាគីរថយន្តម៉ាកToyota Prius និងអ្នករួមដំណើរបានស្លាប់ទាំង២នាក់។ បច្ចុប្បន្ន សមត្ថកិច្ចយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *