ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនម្នាក់ ករណីកាន់ដាវគំរាមកាប់អ្នកជិតខាង

សមត្ថកិច្ចចាប់ជនម្នាក់ករណីកាន់ដាវគំរាមកាប់អ្នកជិតខាង
កណ្ដាល៖នគរបាលស្រុកកណ្ដាលស្ទឹងបានចចាប់ជនម្នាក់ករណីកាន់ដាវគំរាមកាប់អ្នកជិតខាងបណ្តាលឱ្យមានការភ័យខ្លាចនិងបង្កភា្ញក់ផ្អើល។ករណីនេះបានកើតឡើងនៅភូមិ សៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះណិប កេសា ភេទប្រុស អាយុ៤៩ឆ្នាំនៅភូមិ ឃុំ ខាងលើ។ចំណែកជនសង្ស័យឈ្មោះយ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំនៅភូមិជាមួយគ្នា។វត្ថុតាងចាប់យកបានដាវផ្លែដែក ដងឫស្សីមួយ។
មុនកើតហេតុម្ចាស់ផ្ទះសំណាក់កំពុងអង្គុយផឹកតែនៅមុខផ្ទះស្រាប់តែជនសង្ស័យ កាន់ដាវមកឈរមុខផ្ទះសំណាក់រួចស្រែកគំរាមរកកាប់សម្លាប់ម្ចាស់ផ្ទះ។បុរសរងគ្រោះក៏ប្តឹងសមត្ថកិច្ចឱ្យមកចាប់ខ្លួន តែម្ដង។
ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសៀមរាបបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *