ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថបញ្ជូនបុរសម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តបានបញ្ជូនបុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀនជាមួយវត្ថុតាងទៅតុលាការដែលចាប់ខ្លួននៅយប់ថ្ងៃទី៣ ខែកុម្ភៈក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយកន្លែងស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាប់ជនសង្ស័យម្នាក់ឈ្មោះតឹក ច្រច ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិ ឃុំខាងលើ។
សមត្ថកិច្ចឆែកឆេររកឃើញគ្រឿងញៀននិងដកហូតវត្ថុតាងជាក់ស្ដែងមាន-ម្សៅសថ្លាចំនួន មួយកញ្ចប់ ទូរសព្ទមួយគ្រឿង និងសម្ភារពាក់ព័ន្ធបទល្មើសផ្សេងទៀត។បច្ចុប្បន្នជនសង្ស័យត្រូវផ្នែកជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *