ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីម្នាក់ទៅតុលាការករណីប្រើកាំបិតចាក់ទៅលើជនរងគ្រោះឲ្យរបួសធ្ងន់

កណ្តាល៖កម្លាំងនគរបាលស្រុកមុខកំពូលនៅព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០២១បានបញ្ជូនស្រ្តីម្នាក់ទៅតុលាការពីបទប្រើកាំបិតបន្ទោះចាក់ទៅលើជនរងគ្រោះឱ្យរបួសធ្ងន់។ករណីនេះកើតឡើងនៅភូមិបឹងជន្លេនឃុំឫស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាលកាលពីថ្ងៃទី១ខែឧសភា។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះនូផៃភេទប្រុសអាយុ៥៩ឆ្នាំនៅសព្វថ្ងៃភូមិបឹងជន្លេនឃុំឫស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាល។រងរបួសស្មាខាងឆ្វេង១កន្លែង,ឆ្អឹងជំនីខាងឆ្វេង,បាតដៃខាងស្ដាំ។ចំណែកជនសង្ស័យឈ្មោះសានគឹមហុងភេទស្រី អាយុ៣១ឆ្នាំនៅភូមិឃុំជាមួយគ្នា។វត្ថុតាងកាំបិតបន្ទោះចុងស្រួច១៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *