បាត់ដំបង៖អគ្គិភ័យមួយបានកើតឡើងពីការឆ្លងចរន្តអគ្គិសនីបានឆេះបំផ្លាញផ្ទះពីរខ្នងអស់គ្មានសល់និងទ្រព្យសម្បត្តិជាច្រើន។គ្រោះអគ្គិភ័យនេះកើតនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១ខែតុលាឆ្នាំ២០២១។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ភ្លើងឆេះផ្ទះចំនួន២ខ្នងទី១ផ្ទះទំហំ ៦មគុណ៧ ម៉ែត្រ ថ្មក្រោមឈើលើម្ចាស់ឈ្មោះចាន់ ទុំ ភេទស្រី អាយុ៥៨ ឆ្នាំ នៅក្នុងភូមិ-ឃុំកើតហេតុ។ សម្ភារខូចខាតរួម ឆេះផ្ទះ១ ខ្នង-ឆេះសម្លៀកបំពាក់ តុ ទូ និងសម្ភាររប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ។
ទី២-ឆេះផ្ទះទំហំ ៦មគុណ ៨ ម៉ែត្រ ថ្មក្រោម ឈើលើ ម្ចាស់ឈ្មោះ អ៊ី តង ភេទស្រី អាយុ ៥៥ ឆ្នាំនៅក្នុងភូមិ-ឃុំកើតហេតុ។ សម្ភារខូចខាត-ផ្ទះ១ខ្នង-ប្រាក់ដុល្លារអស់១.០០០ដុល្លារ-សម្លៀកបំពាក់ តុ ទូ និងសម្ភារប្រើប្រាស់ ក្នុងផ្ទះអស់ទាំងស្រុង ។ករណីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
កម្លាំង អន្តរាគមន៍ អគ្គិភ័យ បានចេញរថយន្តពន្លត់ចំនួន២ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៣ រថយន្តទើបភ្លើងរលត់៕