ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចព្រំដែនចុះទប់ស្កាត់ពលករ ៩ នាក់ ប៉ុនប៉ងឆ្លងដែនចូលទៅថៃខុសច្បាប់

បាត់ដំបង៖កម្លាំងសមត្ថកិច្ចព្រំដែនចុះទប់ស្កាត់ពលរដ្ឋខ្មែរប្រុសស្រី៩នាក់ដែលប្រមូលផ្តុំគ្នាប្រុងឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ។
មន្ត្រីនគរបាលផ្នែកផ្សព្វផ្សាយអប់រំខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូនេះថា អនុវត្តវិធានការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញ ចូលខុសច្បាប់។
កាលពីថ្ងៃទី២ ខែធ្នូ កងកម្លាំងចម្រុះប្រចាំតំបន់ព្រំដែនបានចុះបង្ក្រាបទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែនក្នុងភូមិសាស្ត្រតំបន់ព្រំដែនកម្ពុជា-ថៃធ្វើឡើងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ក្នុងនោះឃាត់ខ្លួនពលករខ្មែរចំនួន៩នាក់មានបុរស៣នាក់និងក្មេងម្នាក់។ក្រោយការបង្ក្រាប កម្លាំងជំនាញបានអប់រំ ណែនាំ និងសាកសួរស្វែងរកមុខសញ្ញាមេខ្យល់ រួចឱ្យវិលត្រឡប់ទៅកាន់លំនៅស្ថានរៀងៗខ្លួនវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *