ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ងត៍ បុកអ្នកជិះម៉ូតូឲ្យរបួសធ្ងន់ ២នាក់

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនជីបម៉ុងបានបើកបុកអ្នកជិះម៉ូតូចំពីក្រោយបណ្តាលឱ្យយុវជនពីរនាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវ៥០ម៉ែត្រច្រកចូលបុរីជីបម៉ុងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា យុវជនពីរនាក់ជិះម៉ូតូម៉ាកនិចឌុបគ្នាពីត្បូងទៅជើងក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ផ្លាកលេខភ្នំពេញ5A-0635។រថយន្តបានបត់ស្តាំហើយបុកម៉ូតូបណ្តាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តទាំងពីរនាក់។ពេលនោះម្នាក់របួសបាក់ដៃនិងម្នាក់ទៀតធ្លាយក្អួតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកអ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុនគរបាលចរាចរណ៍រាជធានីភ្នំពេញបានចុះមកយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំភាគីសងខាងចូលដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *