ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាល កាលពីយប់ថ្ងៃទី៣១ ខែតុលាបានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នឹងបញ្ជូនទៅតុលាការថ្ងៃនេះ។ការចាប់ខ្លួនបានធ្វើឡើងនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អេង សុភី អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ មុនចាប់ខ្លួនកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២បានល្បាតក្នុងមូលដ្ឋាន។មកដល់ផ្លូវបេតុង ក្នុងភូមិដើមចាន់ស្រាប់តែប្រទះឃើញបុរសម្នាក់កំពុងឈរចិញ្ចើមផ្លូវ។

ពេលនោះសមត្ថកិច្ចបានឆែកឆេរ ក៏រកឃើញម្សៅក្រាមសថ្លាចំនួន១០កញ្ចប់តូច សង្ស័យសារធាតុញៀន ហើយក៏បានឃាត់ខ្លួនរួចយកទៅប៉ុស្តិ៍ដើម្បីសាកសួរនិងបញ្ជូនបន្ត។ បន្ទាប់មកជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *