ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកវ៉ាជែងទៅបុកជាមួយម៉ូតូ២គ្រឿង បង្កឲ្យស្លាប់ ៤នាក់

កំពត៖តៃកុងមិនស្គាល់អត្តសញ្ញាណបានបើករថយន្តវ៉ាជែងរថយន្តស្របគ្នាក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងមកពីមុខពេញទំហឹងបណ្តាលឱ្យស្លាប់ចំនួន៤នាក់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ២គ្រឿងទិសដៅផ្ទុយគ្នាលើផ្លូវជាតិលេខ៣១ ក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតបណ្តាលឱ្យស្លាប់៤នាក់។ចំណែកអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់។ ភាគីម៉ូតូទី១-អ្នកស្លាប់ឈ្មោះលី ជីអ៊ីន អាយុ១៥ឆ្នាំនិងឈ្មោះយុ មេត្តា អាយុ១៥ឆ្នាំទាំង២នាក់នៅភូមិកន្លង់ ស្រុកបន្ទាយមាស ខេត្តកំពត។បើកម៉ូតូឌុបគ្នាម៉ាកហុងដាស្កុបពីផ្លាកលេខកំពត 1M-3491។ម៉ូតូទី២-អ្នកស្លាប់ឈ្មោះថាត ចម្រើន អាយុ១៦ឆ្នាំ និងឈ្មោះឈាង បរិញ្ញា អាយុ១៦ឆ្នាំ ទាំង២នាក់នៅភូមិព្រៃតាព្រឹត ស្រុកបន្ទាយមាស ខេត្តកំពត។ បើកបរម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ 1GM-5577។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះយកមធ្យោបាយទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *