ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ដែលយកដៃបំពង់ទីបវាយឪពុកបង្កើតអោយស្លាប់

តាកែវ៖ឃាតកម្មដ៏ឃោឃៅមួយបានកើតឡើងដោយបុរសម្នាក់បានយកដែកបំពង់ទីបវាយលើឪពុកបង្កើតផុងលលាដ៍ក្បាលបណ្តាលឱ្យស្លាប់ត្រូវចាប់ខ្លួន។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១ ខែធ្នូឆ្នាំ២០២១ មានឃាតកម្មដោយកូនប្រុសបានយកដែកបំពង់ទីបវាយលើឪពុកបង្កើតផុងលលាដ៍ក្បាលបណ្តាលឱ្យស្លាប់។ហេតុការណ៍នេះនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យឈ្មោះនិល មន អាយុ ២៣ឆ្នាំ។ចំណែកឪពុកដែលស្លាប់ឈ្មោះនិល ហ៊ីមអាយុ ៦៤ឆ្នាំរបួសចំក្បាលពីក្រោយបែកផុងលលាដ៍ក្បាល។ឪពុកនិងកូននៅភូមិត្រពាំងក្រឡាញ់ ស្រុកបាទី ខេត្តតាកែវ។ មូលហេតុជនសង្ស័យបែកថ្នាំនិងស្រវឹងស្រា។
ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។លុះដល់ថ្ងៃទី២ ខែធ្នូទើបកម្លាំងនគរបាលចាប់បានជនសង្ស័យនិងវត្ថុតាងនៅត្រង់ព្រៃក្រោយភូមិក៏នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនិងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *