ព្រះសីហនុ៖អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះលក់ប្រេងអស់មួយខ្នងទាំងទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់នៅ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ។
មន្ត្រីនគរបាលស្រុកកំពង់សីលាបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះលក់ប្រេងមួយខ្នង ទំហំ៧គុណ១៤ម៉ែត្រខាងក្រោមថ្មឈើលើប្រកស័ង្កសី។ម្ចាស់ផ្ទះឈ្មោះឈន ចាន់ដារ៉ា ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិឃុំកើតហេតុ។គ្រោះមហន្តរាយនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីជាមួយនឹងផ្ទះខាងលើប្រកបរបរលក់ប្រេងសាំងទៀតភ្លើងបានឆេះលឿនបំផុត។
កម្លាំងនគរបាលស្រុកកំពង់សីលាបានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ជួយបាញ់ទឹកពន្លត់មិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃនិងមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ៕