ព័ត៌មានសន្តិសុខសង្គម

ឆេះរថយន្តទំនើប អ្នកបើកបរដើរចេញធ្វើព្រងើយ

ព្រះសីហនុ៖រថយន្តទំនើបម៉ាក ALphatនៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០២១ត្រូវភ្លើងឆេះអស់គ្មានសល់មិនដឹងមូលហេតុព្រោះពេលភ្លើងផ្តើមឆេះអ្នកបើកបរដើរចេញធ្វើប្រងើយ។ហេតុការណ៍នេះបានកើតឡើងក្បែរផ្សារទំនើបព្រីនម៉លក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
អ្នកដំណើរបានឱ្យដឹងថា ដំបូងគេឃើញរថយន្តទំនើបម៉ាក ALphat ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1BB 7158 បើកបរដោយជនជាតិ ចិនម្នាក់មកឈប់នៅត្រង់ផ្លូវអន្ទង់អាំង មុខសណ្ឋាគារ ស្តាបេក្បែរ ផ្សារទំនើប ព្រីនម៉ល ។មួយសន្ទុះមានផ្សែងហ៊ុយចេញពីក្នុងរថយន្តហើយក៏មានជនជាតិចិនម្នាក់ចុះពីលើរថយន្តដើរចេញមិនខ្វល់ធ្វើហាក់មិនមានរឿងអ្វីកើតឡើងឡើយ។
ក្រោយមកស្រាប់តែមានអណ្តាតភ្លើងឆាបឆេះរថយន្តនោះខ្លាំងឡើង។ភ្លាមនោះរថយន្ត ពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះមកដល់ជួយបាញ់ទឹកពន្លត់។តែរថយន្តទាំងមូលត្រូវភ្លើងឆេះអស់ទាំងស្រុង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *