ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនបុរសចែកលុយដុល្លារ តាមហ្វេសប៊ុកទៅតុលាការ

ស្ទឹងត្រែង៖នគរបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ៤ខែធ្នូបានត្រៀមបញ្ជូនបុរសម្នាក់ ល្បីចែកលុយដុល្លារតាមហ្វេសប៊ុកទៅតុលាការពីបទឆបោក។
សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជាមួយនគរបាលខេត្តស្ទឹងត្រែងបានស្រាវជ្រាវចាប់ខ្លួននៅភូមិស្រែឫស្សីឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២១។
ជនសង្ស័យឈ្មោះ កុង សីលា នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានប្រព្រឹត្តអំពើឆរបោកតាមអនឡាញដោយប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Hwe Kmn និងបាន Live ចែកលុយចែកមាសជាច្រើនក្នុងអាខោនរបស់ខ្លួន ។
កម្លាំងជំនាញចាប់យកវត្ថុតាងមាន-លុយសែនចំនួន ១០ដុំ សុទ្ធតែក្រដាស១០០ដុល្លារ លុយហ្វូតូគុបពីក្រដាស១០០ដុល្លារ-កងដៃមួយឈុតមាន៧កង-ទូរសព្ទNចុចពិល១-ខ្សែកកាឡៃ៣ខ្សែ -ខ្សែកកាឡៃមួយខ្សែ -វិក័យបត្រ ផ្ញើអីវ៉ាន់ ជូនអតិថិជនចំនួន២២៣សន្លឹក-ទូរសព្ទម៉ាកវីវ៉ូនិងស៊ីមកាតចំនួន៤។
ក្រោយពីចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះមកស្នងការដ្ឋាននគរបាលខេត្តនិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាតើការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *