ព័ត៌មានសន្តិសុខសង្គម

ក្រោយផឹកស៊ីស្រវឹង វាយកាប់គ្នាម្នាក់ដេកពេទ្យ ម្នាក់ជាប់គុក

ក្រចេះ៖ក្រោយផឹកស៊ីរួចស្រវឹងរៀងខ្លួនបុរសពីរនាក់បានទាស់សំដីគ្នាឈានដល់វាយកាប់គ្នា បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ដាក់គុក។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួននៅភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះកាលពីយប់ថ្ងៃទី២៧ ខែមីនា។ករណីហឹង្សានេះដោយបុរសឈ្មោះ ប៊ុត ទុង អាយុ៥០ឆ្នាំ បានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាសសុខខុន អាយុ៤៣ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់។ទាំង២នាក់មានទីលំនៅភូមិ ឃុំខាងលើ។
កាលពីយប់ថ្ងៃទី២៧ ខែមីនា ពួកគេ២នាក់បានផឹកស៊ីជាមួយគ្នាហើយបានប្រកែកគ្នាពីរឿងធ្វើរបងផ្ទះឈានដល់ប្រតាយប្រតប់គ្នា។ពេលនោះឈ្មោះសុខខុន បានដាក់ឈ្មោះ ទុង មួយដៃចំភ្នែកដាច់ថ្ងាទៅក្រោយ។ឈ្មោះទុងងើបឡើងក៏ទាញបានកាំបិតផ្គាក់កាប់ទៅលើឈ្មោះសុខខុន វិញបណ្តាលឱ្យរបួសដាច់ចំសៀតផ្កានិងឆ្អឹងជំនី។
បន្ទាប់ពីកើតហេតុបុរសត្រូវរបួសដឹកទៅមន្ទីរពេទ្យ។រីឯម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់យកទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកឆ្លូងដើម្បីសាកសួរនិងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *