ព័ត៌មានសន្តិសុខសង្គម

ប៉េអឹមចាប់បុរសម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះវិហារ៖ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្តបានចាប់ជនសង្ស័យម្នាក់ ករណីលាក់រក្សាទុក នូវសារគ្រឿងញៀននៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពី រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ។
លោកអនុសេនីយ៍ឯកជុន បូរ៉ា មេបញ្ជាការរងបានឱ្យដឹងថា៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបទីតាំងលួចលាក់រក្សាទុក ប្រើប្រាស់ និងចែកចាយបន្តនូវសារធាតុញៀនមួយកន្លែង។ក្នុងនោះ បានចាប់ ជនសង្ស័យម្នាក់ឈ្មោះជាតិ ភា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំខាងលើ។

លោកអនុសេនីយ៍ឯកបានបន្តថា ការចាប់ជនសង្ស័យនេះ បានរកឃើញវត្ថុតាងមាន៖ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន១០កញ្ចប់ និងថង់សម្រាប់វេចខ្ចប់មួយចំនួន។បច្ចុប្បន្នជនសង្ស័យ ជាមួយវត្ថុតាង ត្រូវកម្លាំងអាវុធហត្ថស្រុកបានរៀបចំបញ្ជូនបន្តទៅអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *