ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ កាន់កាប់អាវុធខុសច្បាប់ទៅតុលាការ

ភ្នំពេញ៖តុលាការភ្នំពេញនៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២១ បានស៊ើបសួរបុរសម្នាក់ពីបទកាន់កាប់អាវុធខ្លីខុសច្បាប់បន្ទាប់ពីនគរបាលខណ្ឌឬស្សីកែវបានចាប់ខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែធ្នូ នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ កម្លាំងនគរបាលខណ្ឌឬស្សីកែវបានចាប់ជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ អាវុធខ្លីខុសច្បាប់១ដើម។ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល មានសារធាតុញៀន។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមាន៖ អាវុធខ្លី១ដើមម៉ាកP08បង់១គ្មានគ្រាប់លេខ៥១៩២ , ដំបងដែក១ដើម, ទូរសព្ទ១គ្រឿង, កាបូបស្ពាយ១ និងម៉ូតូ១គ្រឿងម៉ាកនិចផ្លាកលេខ2GK-7960។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការអមតុលាការរាជធានីភ្នំពេញកំពុងស៊ើបសួរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *