ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជាមួយវត្ថុតាង ទៅតុលាការ

 

កំពង់ឆ្នាំង៖កម្លាំងនគរបាលខេត្ត បានឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ហើយបានបញ្ជូនទៅតុលាការជាមួយវត្ថុតាងដើម្បីអនុវត្តតាមច្បាប់។ការឃាត់ស្ត្រីរូបនេះនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីល្ងាចទី៣១ ខែកក្កដាឆ្នាំ២០២៣។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនគ្រឿងញៀនបានឱ្យអ្នកសារព័ត៌មានដឹងថា ស្តី្រសង្ស័យឈ្មោះ ងួន សារូ អាយុ៤៩ឆ្នាំ នៅផ្ទះជួលក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀន៥កញ្ចប់-ជញ្ជីងថ្លឹងមួយ-ម៉ូតូមួយគ្រឿង-ទូរសព្ទមួយគ្រឿងនិងឧបករណ៍វេចខ្ចប់មួយចំនួន។

លោកស្នងការរងបានបន្តថា ជនសង្ស័យរូបនេះជាមុខសញ្ញាដែលសមត្ថកិច្ច បានតាមដានជាយូរមកហើយ។រហូតកម្លាំងនគរបាលខេត្តសហការជាមួយនគរបាលក្រុងឈានដល់ការឃាត់ខ្លួនបានតែម្តង។ក្រោយពីសាកសួរនិងកសាងសំណុំរឿងរួចនៅថ្ងៃទី១ ខែសីហាត្រូវបានបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *