ព័ត៌មានសន្តិសុខសង្គម

កម្លាំងការពារព្រំដែនឃាត់ពលករខ្មែរ២១នាក់ ប្រុងលួចឆ្លងដែនទៅថៃខុសច្បាប់

បន្ទាយមានជ័យ៖កម្លាំងការពារព្រំដែនគោកបានទប់ស្កាត់ក្រុមពលករខ្មែរប្រុសស្រីចំនួន២១នាក់ប្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ករណីនេះនៅម្តុំអូរព្រំដែនក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២។ នគរបាលការពារព្រំដែនគោកលេខ៨១៥បានឱ្យអ្នកសារព័ត៌មានដឹងថា កម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន បានល្បាតជាប្រចាំដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។ជាពិសេសទប់ស្កាត់ពលករលួចឆ្លងដែន-ការពារជំងឺកូវីដ១៩-និងជំងឺអ៊ុតស្វាមិនឱ្យជំងឺនេះចូលក្នុងសហគមន៍ឡើយ។ ពេលល្បាតក៏ឃើញប្រជាពលរដ្ឋខ្មែរមួយក្រុមចំនួន២១នាក់ក្នុងនោះមានស្រី៩នាក់ កុមារម្នាក់ប្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំង២១នាក់នោះមកពីខេត្តចំនួនបួនគឺខេត្តបន្ទាយមានជ័យ១៤នាក់-ខេត្តកំពង់ចាម៣នាក់-ខេត្តក្រចេះ២នាក់និងខេត្តកំពត២នាក់។បន្ទាប់ពីសាកសួរនិងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *