ព័ត៌មានសន្តិសុខសង្គម

ម៉ូតូ២គ្រឿងបើកបុកគ្នា បណ្ដាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបើកបុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់២នាក់រីឯម៉ូតូបានខូចខាតយ៉ាងដំណំទាំង២គ្រឿង។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅម្តុំភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី២ ខែមករា។ មុនកើតហេតុម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ស្ពឺ1V-1401បើកបរដោយឈ្មោះ កាន វាសនាអាយុ២០ឆ្នាំនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋរងរបួសធ្ងន់។រូបគេឌុបមនុស្សម្នាក់ឈ្មោះសយ វរលក្ខណ៍អាយុ១៨ឆ្នាំនៅភូមិ ឃុំជាមួយគ្នារងរបួសធ្ងន់។
មកដល់កន្លែងខាងលើម៉ូតូបានបន្ថែមល្បឿនវ៉ាជែងរថយន្តមួយគ្រឿងក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខតាកែវ1T-5444 មកពីមុខបើកបរដោយឈ្មោះ សុខ រតនៈ អាយុ៣០ឆ្នាំនៅភូមិឃុំខាងលើបណ្តាលឱ្យស្លាប់ភ្លាម។ក្រោយកើតហេតុផ្នែកជំនាញបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកម៉ូតូទាំង២គ្រឿងយកទៅទុកនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យតំណាងភាគីចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *