ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូន០៣នាក់ លួចកាប់ដើមឈើ និងគ្រឿងញៀនទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលស្រុកកំរៀង បានចាប់ជនសង្ស័យ៣នាក់ក្នុង២ករណីលួចអារដើមឈើអ្នកភូមិនិងពាក់ព័ន្ធគ្រឿងញៀន ហើយត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះថា កាលពីថ្ងៃទី១៤ម្សិលមិញកម្លាំងនគរបាលស្រុកកំរៀងជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងបានស្រាវជ្រាវចាប់ជនសង័្សយ៣នាក់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង។ក្រុមនេះបានលួចកាត់ដើមឈើរបស់ប្រជាពលរដ្ឋឈ្មោះនួន ផល អាយុ៦១ឆ្នាំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។
ជនសង័្សយទាំង៣នាក់-ឈ្មោះ សុគន្ធ ចន្ធូហៅង៉ោល អាយុ៤១ឆ្នាំធ្វើជាងឈើ-ឈ្មោះស៊ូ ថន អាយុ៣៩ឆ្នាំ-ឈ្មោះឈីត ថា អាយុ៣៣ឆ្នាំអ្នកទាំង៣នៅភូមិ ឃុំខាងលើ ។ចំណែកវត្ថុតាងដកហូតបាន-ម្សៅក្រាមសង្ស័យសារធាតុញៀនចំនួន២ថង់-និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ម៉ាស៊ីនអារឈើចំនួន២គ្រឿង-ប៊ីដុងសាំង២-ប៊ីដុងប្រេងអុកតាឡុក១-ម៉ែត្រវាស់១-និងសម្ភារសម្រាប់អារឈើមួយចំនួន-ឈើទំហ៊ំមុខកាត់៨០ស.មគុណ៣២០ស.ម១កំណាត់-និងឈើទំហ៊ំមុខកាត់៤០ស.មគុណ៥០០ស.ម ២កំណាត់។ក្រោយឃាត់ខ្លួនសមត្ថកិច្ចស្រុកបានរៀបចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *