ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនបុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាលឲ្យបួសបោកផុងលលាដ៍ក្បាល

បាត់ដំបង៖ក្មេងប្រុសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុកគោយន្តកន្រ្តៃពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកផុងលលាដ៍ក្បាលរងរបួសធ្ងន់ធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី២ ខែមករាឆ្នាំ២០២៣។ មន្ត្រីនគរបាលបានឱ្យដឹងថា មុនគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងមានម៉ូតូម៉ាកវេវផ្លាកលេខបាត់ដំបង1AQ-2755 បើកបរដោយក្មេងប្រុសឈ្មោះ ទ្រី ម៉េងឃៀងអាយុ១៤ឆ្នាំនៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មកដល់កន្លែងខាងលើបានបុកគោយន្តកន្រ្តៃបើកបរដោយឈ្មោះញៀប សារ៉ុម អាយុ៣០ឆ្នាំនៅភូមិ ឃុំជាមួយគ្នាចំពីក្រោយបណ្តាលឱ្យដួលបោកផុងលលាដ៍ក្បាលរងរបួសធ្ងន់។ក្រោយមកនគរបាលជំនាញចុះពិនិត្យហើយបានបញ្ជាក់ថា បណ្តាលមកពីម៉ូតូបើកបរក្នុងល្បឿនលឿន។រីឯគោយន្តកន្រ្តៃនោះអត់មានភ្លើងបំភ្លឺខាងក្រោយឬចំណាំងពន្លឺទើបម៉ូតូបុកតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *