ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនល្មើសចំនួន១២នាក់ ពាក់ព័ន្ធកាប់ឈើនៅតំបន់ព្រៃឡង់

ភ្នំពេញ៖សមត្ថកិច្ចជំនាញបានចុះបង្រ្កាប និងរឹបអូសឈើប្រណីតជាមួយឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើជាច្រើនប្រភេទ ហើយឃាត់ជនសង្ស័យចំនួន១២នាក់។
មន្ត្រីជំនាញបានឱ្យដឹងថា បន្ទាប់មានបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ហាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបង្រ្កាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា“បើមេព្រៃមេស្រុក កម្លាំងប្រដាប់អាវុធនៅទីនោះ ស្តាប់បញ្ជារបស់សម្តេចតេជោហ៊ុនសែន ហើយចូលរួមគ្នាទប់ស្កាត់-អប់រំប្រជាពលរដ្ឋ-ប្រើវិធានការរដ្ឋបាល ឃាត់ខ្លួននិងផាកពិន័យគ្មាននរណាទៅប្រព្រឹត្តបទល្មើសទេ។ដោយសារខ្មោចស្រុកនិងខ្មោចព្រៃត្រូវរ៉ូវគ្នា ទើបបទល្មើសព្រៃឈើនៅតែកើតមាន”។
កាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៣ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបអាជ្ញាធរបានរឹបអូសឈើប្រភេទលេខ១ សរុប៧៣ម៉ែត្រគូប៦៧២-ឈើហ៊ុបមូល៤រថយន្តមិនទាន់វាស់វែង-ឃាត់រថយន្តសណ្តោងរ៉ឺម៉ក៧គ្រឿង-គោយន្តកន្ត្រៃ១៣គ្រឿង-ម៉ូតូ១គ្រឿងនិងកៅឡាក់១៤គ្រាប់។ក្នុងនោះបានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ ប្រគល់ឱ្យរដ្ឋបាលព្រៃឈើអនុវត្តបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *