ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថចាប់ជនសង្ស័យម្នាក់ដើរជ្រើសរើសទ័ពខុសច្បាប់និងឆបោកនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តនៅថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១ បានចាប់ខ្លួនជនសង្ស័យម្នាក់ដែលដើរជ្រើសរើសកងទ័ពដោយខុសច្បាប់នៅខេត្តកំពង់ឆ្នាំង និងរំលោភលើទំនុកចិត្តដែលការប្រព្រឹត្តនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។
កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុនគ្រី បានចុះអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ៣៥៨/០២១ របស់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អិតសុធា ។
លោកវរសេនីយ៍ ហង្សសុជាតិមេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាសមត្ថកិច្ចរបស់លោកបានចាប់ជនសង្ស័យម្នាក់ឈ្មោះ ឈួន រីដា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោងលិច ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ចាប់នៅផ្ទះរបស់ជនសង្ស័យ ក្នុងភូមិ.ឃុំខាងលើ ដែលជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងដើរជ្រើសរើសទ័ពដោយខុសច្បាប់ ។
លោក អិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖សមត្ថកិច្ច ការចាប់ ជនសង្យ័យនេះតាមបណ្តឹងជនរងគ្រោះគ្រាដែលជនសង្ស័យដើរជ្រើសរើសកងទ័ព។ នៅក្នុងចាប់ខ្លួននេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO ។ជនសង្ស័យ ត្រូវបានខាងចៅក្រមកំពុងសាកសួរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *