ក្រចេះ៖ស្រ្តីម្នាក់បានកាន់បង្គោលរោងហើយប៉ះចំតំណខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់ភ្លាមនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះកាលពីរសៀលថ្ងៃទី២១ ខែមីនា។
មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា ស្រ្តីដែលស្លាប់ឈ្មោះ ប៉ោ សេងហ៊ុន អាយុ៥៦ឆ្នាំ នៅភូមិ ឃុំខាងលើ។ មូលហេតុដោយសារជនរងគ្រោះបានយកដៃកាន់បង្គោលរោងដែលមានខ្សែភ្លើងក៏ប៉ះចំមុខតំណបណ្ដាលឱ្យឆក់ស្លាប់តែម្ដង។
ក្រោយមក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលដំរី បានចុះពិនិត្យលើសាកសពបានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ពិតមែនហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើតាមបុណ្យ៕