ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើប បុករថយន្តដឹកខ្សាច់ពីក្រោយ ធ្វើឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។ចំណែករថយន្តខូចខ្ទេចមួយកំណាត់មុខ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦អារ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ។ សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក HILLUXVIGO ផ្លាកលេខភ្នំពេញ 2AH-0203 បើកតាមផ្លូវជាតិលេខ៦អារ ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។
មកដល់កន្លែងខាងលើបានជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ចំពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្ត HILLUX VIGO ខូចខ្ទេចផ្នែកខាងមុខទាំងស្រុង។ចំណែកអ្នកបើកបររងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។រីឯរថយន្តដឹកខ្សាច់បន្ថែមល្បឿនទៅមុខបាត់។
ក្រោយកើតហេតុនគរបាលចរាចរណ៍ចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *