កំពង់ឆ្នាំង៖សមត្ថកិច្ចក្រុងកំពង់ឆ្នាំងបានចុះឃាត់ចំពោះអ្នកដែលធ្វើដំណើរលើដងផ្លូវសារធារណៈទាំងម៉ូតូនិងរថយន្តដែលមិនពាក់ម៉ាស់ការពារសុវត្ថភាព។លុះត្រាតែពាក់ម៉ាស់បានត្រឹមត្រូវទើបសមត្ថកិច្ចអនុញ្ញាតឱ្យបន្តដំណើរទៅមុខទៀត។ការចុះអនុវត្តន៍វិធានការនេះត្រូវ បានធ្វើឡើងនៅថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ២០២១នេះនៅទួទាំងក្រុងកំពង់ឆ្នាំងតាមក្រសួងសុខាភិបាលដែលបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩។
អភិបាលក្រុងកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដោយផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ដែលត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាចាំបាច់ ទប់ស្កាត់ការរីករាលដាលឆ្លងវីរុសកូវីដ-19 ចូលក្នុងសហគមន៍របស់យើង៕