ខេត្តបាត់ដំបង៖ ជនសង័្សយ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំណាញបានស្សរាវជ្រាវចាប់ខ្លួនបន្ទាប់ពីធ្វេីសកម្មភាពវាយនិងកាប់សម្លាប់ទៅលើបុរសម្នាក់ឈ្មោះ មុំ អេងអាយុ៥១ឆ្នាំនៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បណ្ដាលឱ្យស្លាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាតក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យទាំង៣នាក់÷១-ឈ្មោះសែ សានអាយុ ២៦ឆ្នាំ (ជាជនដៃដល់),២-ឈ្មោះ សែ រតនា ហៅវ័ត ភអាយុ២៤ឆ្នាំ (ជាជនដៃដល់)និង៣-ឈ្មោះ សែ សុងអាយុ៣០ ឆ្នាំ (សមគំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ។
មូលហេតុនៃការចាប់ខ្លួននេះគឺថ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ២០២៤រំលងអាធ្រាតចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចតាព្រាប (ក្នុងបឹងព្រៃរនាតក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបងករណីឃាតកម្មនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់បានធ្វើសកម្មភាពវាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេងអាយុ ៥១ឆ្នាំ រស់នៅចំណុច បាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំ។បង បណ្ដាលឱ្យស្លាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅកន្លែងខាងលើ ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនជំនាញនគរបាលព្រហ្មទណ្ឌដែលមានលោកឧត្តមសេនីយ៍ត្រី លឹមពុទ្ធីឡា ស្នងការរងទទួលផែននិងកម្លាំងនគរបាលស្រុកមោងឫស្សីដែលមានលោក វរសេនីយ៍ឯក ស គឹមឡុង អធិការចុះស្រាវជ្រាវស៊េីបអង្កេតជា បន្ទាន់រហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ព្រមទាំងដកហូតបានវត្ថុតាងមានកាំបិតជាមធ្យោបាយធ្វេីសកម្មភាព។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពប្រហាក់ប្រហែលគញនាថា៖ពួកគេពិតជារួមគ្នាវាយនិងកាប់ទៅជនរងគ្រោះបណ្ដាល ឱ្យស្លាប់ប្រាកដមែន។ ដោយមូល ហេតុពួកគេមានទំនាស់ក្នុងមុខរបរនេសាទសត្វខ្យង)យកទៅលក់ដូចគ្នា។ពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតសមផ្លូវច្បាប់៕