Uncategorized

ជិះម៉ូតូដួលធ្លាក់ផ្លូវបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់រងរបួស

 

​ព្រះសីហនុ​៖​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​ជិះ​ម៉ូតូ​ដួល​ធ្លាក់​ផ្លូវ​បណ្តាលឱ្យ​ស្ត្រី​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​និង​បុរស​ម្នាក់​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៥៨​និង​១៥៩​ស្ថិតនៅ​ភូមិ​មនោ​រម្យ​ឃុំ​តា​នៃ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ ២០២០​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​ស្ត្រី​ដែល​រងគ្រោះ​ឈ្មោះ​ម៉ា​នទី​គ័ស​អាយុ​៣៨​ឆ្នាំ​រងរបួស​ធ្ងន់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​រេ​ពេទ្យ​និង​បុរស​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់ទៀត​ឈ្មោះ​លីម​យី​ប​អាយុ​៤២​ឆ្នាំ​រងរបួស​ស្រាល​។​អ្នក​ទាំង​២​រស់នៅ​ភូមិ ៤ ឃុំ ដងទង់ ស្រុក​ស្មាច់មានជ័យ​ខេត្តកោះកុង​។​

​សមត្ថកិច្ច​ឱ្យដឹងថា​ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្មាស់​ពាក់​ស្លាក​លេខ​1AC3337​មាន​ទិសដៅ​ពីរ​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។​មកដល់​កន្លែងកើតហេតុ​ក៏​រអិលដួល​បោក​ធ្លាក់​ទៅ​ចិញ្ចើម​ថ្នល់ជាតិ​។​ចំណែក​ម៉ូតូ​ត្រូវបាន​នគរបាល​ស្រុក​ព្រៃនប់​យកទៅ​រក្សាទុក​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *