ព្រះវិហារ៖បើកគោយន្តកន្ត្រៃទៅកើបខ្សាច់បំណងដឹកយកទៅកសាងវត្តតេជោបុស្បស្បូវ។តែចៃដន្យត្រូវបានគោយន្តកិនចំប៉ះមីនតោនដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាមក៏ផ្ទុះបណ្តាឱ្យបុរស២នាក់បានរងរបួសធ្ងន់។ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅចំណុចភូមិតេជោបុស្សស្បូវឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០។
តាមកាបញ្ជាក់ពីលោកប្រាក់ភីមេឃុំស្រអែមបានឱ្យដឹងថាៈនៅមុនកើតហេតុគេបានឃើញបុរស២នាក់បានបើកគោយន្តកន្ត្រៃទៅកើបខ្សាច់បម្រុងដឹកយកទៅកសាងវត្តតេជោបុស្សស្បូវ។តែក្រោយមកក៏បានឮសំឡេងផ្ទុះលាន់កក្រើក។ក្រោយដុំផ្សែងខ្មៅបានរសាត់បាត់ទៅសមត្ថកិច្ចនៅជិតក្នុងតំបន់កើតហេតុបានចុះទៅដល់ដោយបានឃើញបុរស២នាក់ដេកដួលក្នុងថ្លុកឈាម។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះទាំង២នាក់ឈ្មោះធី.ធាភេទប្រុសអាយុ២១ឆ្នាំរងរបួសធ្ងន់។ទី២ឈ្មោះសុខពៅភេទប្រុសអាយុ៣៤ឆ្នាំមុខរបកសិកររងរបួសធ្ងន់។អ្នកទាំងពីរនៅភូមិ,ឃុំ,ស្រុក,កើតហេតុជាមួយគ្នាឯដោយឡែកគោយន្តត្រូវបានខូចខាតស្ទើរតែទាំងស្រុង។ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានរួមនិងក្រុមគ្រួសារដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។
បើតាមការបញ្ជាក់ពីលោកប្រាក់ភីមេឃុំស្រអែមបានឱ្យដឹងទៀតថាក្រោយកើតហេតុក្រុមស៊ីម៉ាកដែលប្រចាំកាក្នុងស្រុកជាំក្សាន្តបានចុះទៅរុករាវរកឃើញមីន១គ្រាប់បន្ថែមទៀតនៅជិតកន្លែងកើតហេតុ។បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌទាំងនោះត្រូវបានមន្ត្រីស៊ីម៉ាកយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាពដើម្បីរង់ចាំដុតបំផ្លាញចោលទៅតាមកាជាក់ស្ដែង៕