Uncategorized

ឃ្លាំងផ្ទុកសម្ភារៈក្រុមហ៊ុនសុខសាន្តរីស្សតកោះរុ៉ងត្រូវភ្លើងឆាបឆេះ

 

​ព្រះសីហនុ​៖​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​កោះរ៉ុង​បានឱ្យដឹងថាៈ​នៅវេលា​ទៀបភ្លឺ​ចូល​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ផ្ទុក​សម្ភារ​របស់​ក្រុមហ៊ុន​សុខសាន្ត​រី​ហ្សត​កោះរ៉ុង​។​ឃ្លាំង​នោះ​មាន​ទំហំ​១៥​ម៉ែត្រ​គុណ​និង​៣០​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​របស់​ឧកញ៉ា​គិត​ម៉េង​ដែល​ស្ថិតនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្តថាៈ​ករណីនេះ​មានការ​ខូចខាត​សម្ភារ​មានដូចជា​៖​រថយន្ត​ឆែរ​ឡែ​ត​ចំនួន​១​គ្រឿង​-​ម៉ាស៊ីន​អូប័រ​២៥០​សេស​ចំនួន​២​គ្រឿង​-​ម៉ាស៊ីនត្រជាក់​ចំនួន​៥​គ្រឿង​-​ទូរ​ទឹកកក​តូច​៤​គ្រឿង​-​ម៉ាស៊ីន​ស្វាន​២​គ្រឿង​-​ខ្សែភ្លើង​ដង​ហ្វា​តុ​កៅអី​កង្ហារ​និង​សម្ភារ​មួយចំនួនទៀត​។​ក្នុងករណី​អគ្គិភ័យ​ខាងលើនេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​អគ្គិភ័យ​រលត់​ទាំងស្រុង​ទៅវិញ​នៅព្រឹក​ថ្ងៃ​ដដែល​។​មូលហេតុ​នៃ​ការឆេះ​កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវ​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *