ខេត្តព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោជូតុងអានមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ទទួលបន្ទុកកងវិស្វកម្មបានដឹកនាំមន្ត្រីយោធាជំនាញក្រោមឱវាទបានចុះពិនិត្យជំនាញវិស្វកម្មនៅតាមបន្ទាត់ព្រំដែនជួរមុខទិសទី១តំបន់ប្រាសាទព្រះវិហារព្រំដែនកម្ពុជា-ថៃនិងឡាវ។
លោកឧត្តមសេនីយ៍ទោជូរតុងអានបានឱ្យដឹងថា៖ការចុះពិនិត្យទៅលើភូមិសាស្ត្រនៅតាមបន្ទាត់ព្រំដែនទិសជួរមុខនៃខ្សែព្រំដែនកម្ពុជាថៃនិងឡាវនោះគឺត្រួតពិនិត្យនូវចំណុចសំខាន់ៗដើម្បីសិក្សាស្វែងយល់ក្នុងភូមិសាស្ត្ររបស់ខ្លួនដែលជាអ្នកគ្រប់គ្រងនាពេលបច្ចុប្បន្នឱ្យកាន់តែច្បាស់បន្ថែមទៀត។
លោកមេបញ្ជាការរងបានបន្តថា៖ក្នុងផែនទីមានស្រាប់ដើម្បីកំណត់គោលដៅឱ្យបានច្បាស់លាស់និងកំណត់ត្រាលើកទិសដៅបន្តអភិវឌ្ឍន៏ទៅលើហេដ្ឋារចនាសម្ព័នផ្លូវថ្លល់នៅតាមក្រវ៉ាត់ព្រំដែនក៏ដូចជាសមិទ្ធផលនានាដែលត្រូវស្ថាបនាពេលខាងមុខ។ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោជូតុងអានក៏បានបញ្ជាក់ថា៖កងវិស្វកម្ម១នេះវាជាឆ្អឹងខ្នងដ៏រឹងមាំនៃកងពលធំអន្តរាគមន៍លេខ៣សម្រាប់ការអភិវឌ្ឍន៏ក្នុងអង្គភាព៕សហការី