Uncategorized

ក្រុមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារយកអំណោយផ្ដល់ជូនគ្រួសារក្រីក្រ

 

​ខេត្តព្រះវិហារ​៖​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​គ្រួសារ​កុមារី​ថា​ត់​លក្ខណា​អាយុ​៥​ឆ្នាំមាន​ជំងឺ​ជា​ទម្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​ភូមិ​បាក់​កាំ​ន​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ ។​
​លោកនាយក​ប្រតិបត្តិ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក​អភិបាលខេត្ត​ប្រធាន​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ជានិច្ច​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​សារុង​,​ក្រមា​,​ភួយ​,​មុង​,​ទឹកបរិសុទ្ធ​,​និង​ថវិកា​មួយចំនួន​។​ក្នុងនោះ​ថវិកា​លោកស្រី​មឿង​សុធា​និង​ស្វាមី​ចំនួន​៥០.០០០​រៀល​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *