Uncategorized

នាងkardashian ជួយចេញថ្លៃព្យាបាលដល់យុវតីម្នាក់ដែលប៉ូលីសបាញ់មួយគ្រាប់ប៉ោងថ្ងាស

 

​អន្តរជាតិ​៖​ទស្សនា​វ​ដ្តី​Elle​បាន​រាយការណ៍​ថា​តារា​ទូរទស្សន៍​នាង​កាដាសៀនសន្យាជួយចេញថ្លៃព្យាបាលដល់​បាតុករ​ស្រី​ម្នាក់ ដែល​រងរបួស​ធ្ងន់ធ្ង​រ​ដោយសារ​គ្រាប់កាំភ្លើង​ជ័រ​នៅ​ទីក្រុង​ល្វី​ស​វី​ល រដ្ឋ​កេ​ន​ថាក់​គី​។​ការតវ៉ា​បាន​ផ្ទុះឡើង​ទូទាំង​សហរដ្ឋអាមេរិក​ក្រោយ​មរណភាព​រប​ស់ចច​ផ្ល​យ​នៅ​ថ្ងៃទី​២៥​ឧសភា​ខណៈ​ត្រូវ​ប៉ូលិស​ឈ្មោះ ដេ​រិ​ក ឆូ​វីន សង្កត់ក​ស្លាប់​ពេល​កំពុង​ឃាត់ខ្លួន​។​

​នាង​កា​ដា​សៀន​អាយុ​៣៩​ឆ្នាំ​បាន​បង្ហោះ​រូបថត​លើ​Twitter​កាលពី​ថ្ងៃទី​២​មិថុនា​ឆ្នាំ​២០២០​ដែល​បង្ហាញ​បាតុករ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ជ័រ​លើ​ថ្ងាស​បណ្តាលឱ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន​និង​រងរបួស​ធ្ងន់ធ្ងរ​។​ភ្នែក​ឆ្វេង​របស់​នាង​ហើមប៉ោង​និង​ជាំ​ខ្លាំង​។​នាង​បាន​សរសេរ​អម​រូបថត​នោះ​ថា​“​គ្រាប់កាំភ្លើង​ជ័រ​បាញ់​ដោយ​ប៉ូលិស​បានធ្វើឱ្យ​ខូច​មុខ​យុវតី​សិស្សសាលា​រូបនេះ​ជា​រៀងរហូត​នៅឯ​ការតវ៉ា​ដោយ​សន្តិវិធី​នៅ​ទីក្រុង​មីន​នី​ប៉ូលិស​…​។​នាង​ត្រូវគេ​បាញ់​នៅ​ចម្ងាយ​កៀក​បំផុត​”​។​

​នាង​កា​ដា​សៀន ដែល​បាន​បញ្ចេញ​សំឡេងគាំទ្រ​យ៉ាងខ្លាំង​ក្លា​ដល់​ចលនា Black Lives Matter បាន​និយាយថា​“​នេះ​ពិតជា​ខូចចិត្ត​និង​តក់ស្លុត​ណាស់​។​តើ​មាន​នរណា​ដឹង​ពី​របៀប​ទាក់ទង​ទៅ​នាង​ទេ​?​ខ្ញុំ​ចង់​ជួយ​ចេញថ្លៃ​ព្យាបាល​ដល់​នាង​ប្រសិនបើ​នាង​ត្រូវការ​វា​”​។​អ្នកលេង​Twtter​ជាច្រើន​នាក់​បាន​ជួយ​ភ្ជាប់​សេដ្ឋី​គ្រឿងសម្អាង​រូបនេះ​ទៅ​បាតុករ​របួស​ឈ្មោះ​សាន​នី​ន​ដោយ​ចែករំលែក​គណនី​ផ្ទាល់​របស់​បាតុករ​នោះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *