Uncategorized

ករណីឆ្លងកូវីដ១៩នៅសហរដ្ឋអាមេរិកលើស”២លាននាក់”ខណ:អ្នកស្លាប់កើនដល់ជាង១១២ពាន់នាក់

 

​អន្តរជាតិ​៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៨​ខែមិថុនា​ឆ្នាំ​២០២០​នេះ​worldometers​បានឱ្យដឹងថា​ចំនួន​ករណី​ឆ្លង​កូ​វីដ​១៩​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ដល់​២​លាន​នាក់​ហើយ​។​ក្នុងនោះ​នៅតែ​បន្ត​ឈរ​លេខ​១​ដដែល​នៅលើ​ពិភពលោក​ក្នុងនាម​ជា​ប្រទេស​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ​បំផុត​។​

​គិត​ត្រឹម​ម៉ោង ៩៖៤៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ករណី​ឆ្លង​កូ​វីដ​១៩​សរុប​ទូទាំង​សហរដ្ឋអាមេរិក​កើន​ដល់ ២.០០៧.៤៤៩​ករណី​។​ក្នុងនោះ​អ្នកស្លាប់​មាន​១១២.៤៦៩​នាក់​និង​ជាសះស្បើយ​ឡើងវិញ​៧៦១.៧០៨​នាក់ ខណៈ​មនុស្ស​សរុប ២១.២​លាន​នាក់​បានទទួល​ការធ្វើ​តេស្ដ​រក កូ​វីដ​១៩​។​

​ទន្ទឹមគ្នានេះ​ក្រុម​អ្នកជំនាញ​ក៏បាន​ព្រមាន​ផងដែរ​ថា​ស្ថានការណ៍​ឆ្លង​រាតត្បាត​នៃ​កូ​វីដ​១៩​នៅក្នុង​សហរដ្ឋអាមេរិក​អាច​នឹង​ផ្ទុះឡើង​ខ្លាំង​ជាថ្មី​ម្ដងទៀត​។​ស្របពេល​បាតុកម្ម​តវ៉ា​ប្រឆាំង​ការរើសអើង​ពូជសាសន៍ និង​ទាមទារ​យុត្តិធម៌​ឱ្យ​បុរស​ស្បែក​ខ្មៅ​ច​ច​ហ្វ្ល​យ​ដ៍​(GeorgeFloyd)​នៅតែ​បន្ត​ធ្វើឡើង​ដដែល ខណៈ​បណ្តា​រដ្ឋ​ជាច្រើន​បាន​ដក​វិធានការ​រឹតត្បិត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *