ភ្នំពេញ៖សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបខុនដូ «សោភា»តាមបណ្តោយផ្លូវលេខ៣៥២សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង ដែលបុរសជនជាតិចិនម្នាក់ យកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនកាលពីព្រឹកថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២០។
តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានដែលទើបទទួលបានបង្ហាញថាមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។សមត្ថកិច្ចបានចុះបង្ក្រាបបន្ទប់លេខB២០១ជាន់ទី២ក្នុងអគារខុនដូរ«សោភា»និងឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ីយីរី(HEYIRI)ភេទប្រុសអាយុ៥៦ឆ្នាំជនជាតិចិន ព្រមទាំងវត្ថុតាងបទល្មើសជាច្រើនផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន(ក១០)នៃក្រសួងមហាផៃ្ទដើម្បីគ្រប់គ្រង និង ចាត់ការបន្តតាមនីតិវិធី។ចំណែកវត្ថុតាងមួយចំនួន ដែលនៅសេសសល់ ត្រូវបានរក្សាទុក នៅក្នុងបន្ទប់ខាងលើ ដោយបិទឃ្លុំបេជាបណ្តោះអាសន្ន ៕