បន្ទាយមានជ័យ៖រថយន្តសាំយ៉ុងបុកនិងរថយន្តនីសាន់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៤នាក់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥៩ក្នុងភូមិបន្ទាយទី១ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា៖មុនពេលកើតហេតុ មានរថយន្តម៉ាកសាំយ៉ុងស្លាកលេខ ភ្នំពេញ 2AL-045 បើកដោយឈ្មោះ ផា ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិតាដុងឃុំដូនកឹងស្រុកកំចាយមាខេត្តព្រៃវែង។មានអ្នករួមដំណើរម្នាក់ឈ្មោះស៊ុនម៉ូលភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិឃុំនិងគ្នា។
មន្ត្រីដដែលបានបន្តថាលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តតូចម៉ាកនីសាន់
ហ្វ្រន់ធាស្លាកលេខបាត់ដំបង2B7518បើកដោយឈ្មោះឈុនតៅភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិក្បាលទំនប់ឃុំអូរសំព័រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបើកបរច្រាសទិសគ្នា។ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តសាំយ៉ុងបុកចំពីមុខបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៤នាក់។
អ្នកបើកខាងរថយន្តនីសាន់ហ្វ្រន់ធារបួសធ្ងន់៣នាក់៖១,ឈ្មោះឈាងនៀតភេទស្រីអាយុ៣២ឆ្នាំ។២ឈាងគឹមស្រៀង ភេទប្រុសអាយុ១៥ឆ្នាំ៣ឈុន តៅភេទប្រុសអាយុ៣២ឆ្នាំ។រីឯខាងរថយន្តសាំយ៉ុងស្លាប់មានឈ្មោះផាភេទប្រុសអាយុ៣៨ឆ្នាំនិងអ្នករួមដំណើររបួសស្រាលឈ្មោះស៊ុនម៉ូលភេទប្រុសអាយុ៣៩ឆ្នាំរបួសស្រាល។
សមត្ថកិច្ចបានបន្តថា៖មូលហេតុនៃគ្រោះថ្នាក់នោះបណ្តាលមកពីរថយន្តម៉ាកហ្វ្រន់ធាបើកល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងដោយខ្វះការប្រុងប្រយ័ត្ន ៕