Uncategorized

ទាញរឡូភ្លើងដាក់លើរ៉ឺម៉កដោតឌុយសាកទូរសព្ទបណ្តាលឲ្យឆក់ស្លាប់

 

​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​យក​រឡូ​ដោត​ជញ្ជាំង​រួច​ទាញ​មក​ដាក់​លើ​កង់​បី​ដោត​សាក ទូរស័ព្ទ​រួច​យក​ទូរ​សព្ទ័​មក​ចុច​លេង​បណ្ដាលឱ្យ​ឆក់​ស្លាប់​។​ហេតុការណ៍​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​១៥​ខែ​កក្ដ​ដា ឆ្នាំ​២០២០​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​ទូច​បញ្ញា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​។​ម្ដាយ​មានឈ្មោះ​ហ៊ី​ក្រពុំ​អាយុ​៥២​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​អង្គ​ឃុំ​គគី​សោម​ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *