Uncategorized

រថយន្តធំបុកម៉ូតូហើយបន្តបុករថយន្តតូច២គ្រឿងទៀតបណ្ដាលឲ្យរងរបួស៧នាក់

 

ខេត្ត​សៀមរាប​៖​រថយន្ត​ធំ​១​គ្រឿង​បាន​បើក​បុក​ម៉ូតូ​ពីក្រោយ​ហើយ​បន្ត​ទៅបុក​រថយន្ត​តូច​២​គ្រឿង​ទៀត បណ្តាលឱ្យមាន​អ្នករងរបួស​៧​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៦​ត្រង់ចំណុច​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​៣៥៣.៣៥៤​ស្ថិតក្នុង​ភូមិ​គោក​ចាស់​ឃុំ​ស្រ​ណា​ល​ស្រុក​ក្រឡាញ់​ខេត្តសៀមរាបកាលពី​ម៉ោងជាង​៥​ទៀបភ្លឺ​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០២០​។​

មន្ត្រី​អាវុធហត្ថ​ស្រុក​ក្រឡាញ់​បានឱ្យដឹងថា​៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ផ្លាកលេខ​តា​កៃ​វ​៣A.២៩២៦​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។​រថយន្ត​នេះ​បាន​បុក​ម៉ូតូ​ពីក្រោយ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​១FZ.១៧៨៦​បើកបរ​ដោយ ឈ្មោះ ហុំ​គិ​ម​ស៊ីន​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​ផ្លាំ​ង​ឃុំ​ព្រៃ​ជ្រូកស្រុក​ពួក​ខេត្តសៀមរាប​។​

ប្រភព​ដដែល​បាន​បន្តថា​៖​ក្រោយ​បុក​ម៉ូតូ​ហើយក៏​បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក ហៃ​លុច​រី​វ៉ូ​ដែល​កំពុង​ឈប់​នៅ​ចិញ្ចើមផ្លូវ​ខាងស្ដាំ​បែរ​ពាក់​ផ្លាកលេខ​ភ្នំពេញ​២AC.១៤១៦​។​ម្ចាស់​រថយន្ត​ឈ្មោះ​ឡ​ម​សុផល​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ជប់​ឃុំ​ជប់​វ៉ា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​
​ប្រភព​បាន​បន្តថាៈ​ពេល​បុក​រថយន្ត​ចត​ស្ងៀម​ហើយ​រថយន្ត​ធំ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ប៉ះ​ជាមួយ​រថយន្ត​masda​មួយគ្រឿង​ទៀត​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​២.BT.២៩៨៨​។​អ្នកបើកបរ​ដោយ​ឈ្មោះ​ឡឹ​ក​ស៊ីនួន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ដែលមាន​អ្នករួមដំណើរ​៤​នាក់​។​
​ជនរងគ្រោះ​ទី​១​ឈ្មោះ​សុខ​ម៉េង​ស៊ឹម​ភេទ​ប្រុស​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ស្លក្រាម​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។ ទី​២ ឈ្មោះ​យេន សាំង​សា​នុត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។​៣ ឈ្មោះ​កង គឹម​ហាក់ ភេទ​ប្រុស​អាយុ ៤៦​ឆ្នាំ​,​ទី​៤​ឈ្មោះ​សម​សែន​អាយុ​៤៦​ឆ្នាំ​អ្នក​ទាំង​៣​រស់នៅ​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ធំ​បាន​ចុះ​រត់​គេចខ្លួនបាត់​។​

​បន្ទាប់ពី​សមត្ថកិច្ច​វា​ស់វែង​រថយន្ត​ស៊ី​រ៉ែ​ន​៦១០​បាន​ដឹក​ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទី​ពេទ្យ​។​ចំណែក​វត្ថុតាង​ម៉ូតូ​១​គ្រឿង​និង​រថយន្ត​៣​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​រង់ចាំ​ដោះស្រាយ​។​មូលហេតុ​គ្រោះថ្នាក់​បណ្តាលមកពី អ្នកបើកបរ​រថយន្ត​ធុន​ធំ បើកបរ​មាន​ល្បឿន​លឿន​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *