Uncategorized

តុលាការឃុំខ្លួនខ្មាន់កាំភ្លើងបាញ់សម្លាប់ម្ចាស់លុយដែលពួកគេជំពាក់ប្រមាណ៣០ម៉ឺនដុល្លារ

ភ្នំពេញ​៖​តាម​មន្ត្រី​តុលាការ​បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យដឹងថាៈ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០២០​លោក​កី​ម៉ា​នេ​រ៉ា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ក្រុមខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ម្ចាស់លុយ។ករណីនេះបានកើតឡើងនៅភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅគឺ​ពួកគេ​បានជំពាក់​លុយ​ជនរងគ្រោះ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​។​ខ្មាន់កាំភ្លើង​និង​បក្ខពួក​ត្រូវ​យកទៅដាក់​ពន្ធនាគារ​ព្រៃ​សរ​ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស​តាម​នីតិវិធី​។​

​មន្ត្រី​ដដែល​បាន​បន្តថាៈ​ជនសង្ស័យ​ទាំងពីរ​នោះ​ឈ្មោះ​សុខ​ហេង​សំបូរ​អាយុ​៣០​ឆ្នាំ​ជា​អ្នកបាញ់​និង​ឈ្មោះ​ផេង​ស៊ី​ថុល​អាយុ​៤០​ឆ្នាំ​ជា​ម្ចាស់​កាំភ្លើង​។​ការសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់​នេះ​ធ្វើឡើង​បន្ទាប់ពី​តំណាង​អយ្យកា​រលោក​ឡុង​ជាប​បាន​ចោទ​ពួកគេ​ពីបទ​ឃាតកម្ម​ដោយ​គិតទុក​ជាមុន​។​កាន់កាប់​អាវុធខុ​ស​ច្បាប់​និង​បទ​ចោទ​មួយទៀត​គឺ​សមគំនិត​តាម​បញ្ញត្តិ​មាត្រា​២០០​មាត្រា​៤៩០​និង​មាត្រា​២៩​នៃ​ក្រមព្រហ្មទណ្ឌ​៕​ស​




ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *