Uncategorized

បុរសម្នាក់ធ្លាក់ពីលើអគារសំណង់នៅក្រុងព្រះសីហនុបណ្ដាលឲ្យស្លាប់

 

ព្រះសីហនុ៖បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ដោយសារតែរអិលធ្លាក់ពីលើអាគារសំណង់របស់ក្រុមហ៊ុនចិនមួយកន្លែងស្ថិតក្នុងតំបន់អភិវឌ្ឍន៍អូត្រេះ(ឆៃណាថោន)ក្រុម៨ភូមិ៦សង្កាត់៤ក្រុង-ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះរីផាន្នីភេទប្រុសអាយុ១៨ឆ្នាំស្រុកកំណើតភូមិឆៃលូឃុំអូរសោមស្រុកវាលវែងខេត្តពោធិសាត់ជនរងគ្រោះស្នាក់នៅក្នុងអាគារសំណង់នោះ។សាកសពត្រូវបានរក្សាទុកនៅកន្លែងកើតហេតុដដែលរង់ចាំការត្រួតពិនិត្យសាកសពរបស់គ្រូពេទ្យជំនាញនិងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រនិងដឹកបញ្ជូនទៅស្រុកកំណើត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *