Uncategorized

ជិះម៉ូតូឌុបវ៉ាជែងជ្រុលទៅបុកជាមួយរថយន្តបណ្ដាលឲ្យស្លាប់ប្ដីនិងប្រពន្ធ

 

ត្បូងឃ្មុំ៖គ្រោះថ្នាក់ចរាចរដោយម៉ូតូបើកវ៉ាជែងរថយន្តក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀតបណ្តាលឱ្យស្លាប់ប្តីនិងប្រពន្ធនៅលើផ្លូវជាតិលេខ៧ក្នុងភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
កាលពីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចររថយន្តនិងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខត្បូងឃ្មុំ1G-5193បើកបរដោយឈ្មោះស៊ុយស៊នភេទប្រុសអាយុ៥៦ឆ្នាំនៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានស្លាប់។ជនរងគ្រោះបានឌុបប្រពន្ធឈ្មោះ ឆាន ចាន់ឌី អាយុ៥០ឆ្នាំ បានស្លាប់។
មន្ត្រីដដែលបានបន្តថា៖ម៉ូតូខាងលើបានវ៉ាជែងរថយន្តធុនតូចស្រាប់តែទៅបុករថយន្តម៉ាកសាំងយ៉ុងពណ៌សពាក់ផ្លាកលេខភ្នំពេញ2AJ8042មិនស្គាល់ឈ្មោះនិងអាសយដ្ឋានអ្នកបើកបរ(រត់គេចខ្លួនបាត់)បណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ទាំងពីរនាក់ប្តី-ប្រពន្ធ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *