Uncategorized

ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវដួលបោកក្បាលស្លាប់២នាក់

 

​ភ្នំពេញ​៖​បុរស​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ខ្សាច់​ដែល​បត់​ឆ្លងផ្លូវ​
​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ទាំងពីរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវជាតិ​លេខ​៦​ទល់មុខ​វត្ត​វត្ត​ចំបក់​មាស​ក្នុង​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២១​។​
មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជេ​ជាតិ​អាយុ​៣១​ឆ្នាំ​ជាង​ធ្វើ​ផ្ទះ​ឈើ​។​ឈ្មោះ​ឈឿន​ឆោម​អាយុ​៤៨​ឆ្នាំ​ជាជាង​ផ្ទះ​អ្នក​ទាំងពីរ​នៅ​ភូមិ​ទ្រា​ឃុំ​ស្វាយ​ពោធិ៍​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១២​ពណ៌​ខ្មៅ​ផ្លាកលេខ​កំពង់ចាម​១J៨៩៥៥​។
ចំណែក​រថយន្ត​ដឹក​ខ្សាច់​ម៉ាក​DONGFENG​បើកបរ​ដោយ​ឈ្មោះ​ហៀ​ង​គឹម​ហាក់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ព្រែក​កន្ទួត​ឃុំ​តា​ឡូ​ស្រុក​បាកាន​ខេត្តពោធិ៍សាត់​ត្រូវ​នគរបាល​ឃាត់ខ្លួន​។​បន្ទាប់ពី​គ្រោះថ្នាក់​រថយន្ត​និង​អ្នកបើកបរ​ព្រមទាំង​ម៉ូតូ​ត្រូវបាន​នគរបាល​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​ដើម្បី​ចាត់ការ​តាមច្បាប់​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *