Uncategorized

ពិនិត្យស្ដីពីលទ្ធផលការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូន


​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការងារ​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប្រចាំ​ខែមករា​ឆ្នាំ​២០២១​និង​ទិសដៅ​ការងារ​សម្រាប់​ខែកុម្ភៈ​ឆ្នាំ​២០២១​ក្រោយពេល​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​មានការ​ធូរស្រាល​។​
​លោក​ប្រធាន​មន្ទីរ​បានប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រី​ឆ្នើម​ប្រចាំ​ខែធ្នូ​និង​ប្រចាំឆ្នាំ​២០២០​។​ក្នុងនោះ​មាន​លោក​អនុប្រធាន​មន្ទីរ​ទាំង​៣​រូប​និង​អនុប្រធាន​ការិយាល័យ​មួយរូប​ព្រមទាំង​បានប្រកាស​សុពលភាព អនុប្រធាន​ការិយាល័យ ចំនួន​ពីររូប​ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី​។​

​លោក​ប្រធាន​មន្ទីរ​បាន​លើកទឹកចិត្ត​និង​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់រូប​បន្ដ​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ដែល​បានប្រគល់​ជូន​។​ជាមួយ​នោះ​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​ភាព​រីកចម្រើន​ដែល​អាចឆ្លើយតប​ទៅនឹង​គុណ​ស​ម្ប​តិ្ត​មន្ត្រីរាជការ​ទាំង​៤​គឺ​ឆន្ទៈ​ម្ចាស់ការ​,​ភក្ដីភាព​មនសិកា​,​វិជ្ជាជីវៈ​និង​វប្បធម៌​សេវាសាធារណៈ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *