Uncategorized

គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះ លោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លើងគំរាមយុវជនម្នាក់

 

​ ភ្នំពេញ​ : គ្រោះថ្នាក់​​ចរាចរណ៍​កេីតជាជម្លោះដកកាំភ្លេីងផ្អេីលម្ដុំផ្សារធំថ្មី​ ហេតុការណ៍​ក្នុង​សង្កាត់​ផ្សារ​ទី១​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញនៅវេលា​ម៉ោង​០៤:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា​ ឆ្នាំ​២០២១ ។

បេីតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមការងារ​ ដែលផ្សាយផ្ទាល់ថា​មុនដំបូងគាត់ឃេីញរថយន្តព្រូសបេីកបរដោយបុរសម្នាក់ដែលមានកាំភ្លេីងបានបេីកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣​ គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកគៀរម៉ូតូបណ្តាលឲ្យដួល​ ហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថាហែងចង់យ៉ាងម៉េច​ ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អី​ អ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជេីង​ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ​ បន្ទាប់​មកអ្នកដែលបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ​ ទេីបសមត្ថកិច្ចសុំដកទុកសិន​ ហេីយជនបង្ករប្រគល់អោយតសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ​ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង​ ។

អ្នកបង្កបានស្រែកប្រាប់ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួរនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ​ ហេីយខ្លួនបានចេញពីផឹកសុីមួយកន្លែង​ហេីយបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកេីតហេតុ ។

ជាចុងក្រោយ​ក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសទេដោយសុំត្រឹមតែអ្នកបង្ករសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុន្នោះ​ ដេីម្បីបញ្ចប់រឿង ។

ហ៉ឺម​ គ្រាន់​តែ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​សោះ​ក៏ដកកាំភ្លេីងដែរ​ អញ្ចឹង​ហើយ​បាន​ជា​ នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ម្នាក់​ត្រូវ​បាន​គេបាញ់​សម្លាប់​ ព្រោះ​តែ​ដកកាំភ្លេីង​គំរាមកំហែង​គេក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កន្លង​មក​ថ្មីៗ​នេះ​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *