Uncategorized

គ្រឿងចក្រកាយដីចំមីនតោនផ្ទុះមនុស្ស២នាក់រងរបួសនៅស្រុកវាលវែង

 

ខេត្តពោធិ៍សាត់៖គ្រឿងចក្រប្រភេទអេស្ការវ៉ាក់ទ័រមួយគ្រឿងបានកាយដីក្នុងចម្ការចំមីនតោនក៏ផ្ទុះបណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់នៅម្តុំអូរបែកចានស្ថិតនៅក្នុងភូមិឯកភាពឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី៩ខែមករាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖គ្រឿងចក្រកាយដីនោះបើកបរដោយឈ្មោះសោមសូផាអាយុ៤១ឆ្នាំរស់នៅភូមិឃុំកើតហេតុរងរបួស។មន្ត្រីដដែលបានបន្តថា៖ខណៈដែលគ្រឿងចក្រកំពុងកាយដីចម្ការបានចំមីនតោននោះជនរងគ្រោះឈ្មោះចយលីនអាយុ៣៩ឆ្នាំរស់នៅភូមិស្បូវរីកឃុំលាចស្រុកភ្នំក្រវាញបានដើរពីក្រោយអេស្កាវ៉ាក់ទ័រនោះក៏ខ្ទាតអំបែងនិងផ្សែងរំសេវបណ្ដាលឱ្យរងរបួសធ្ងន់ប៉ះពាល់ភ្នែកមុខនិងដងខ្លួនសុះសាច់តែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *