Uncategorized

រថយន្តបើកមកបុកពីក្រោយរថយន្តកំពុងឈប់អែបផ្លូវបណ្ដាលឱ្យខូចខាតយ៉ាងដំណំ

 

​ភ្នំពេញ​:​បុរស​អ្នកបើករថយន្ដ​ម៉ាក​visto​មក​ឈប់​អែប​ផ្លូវ​បម្រុង​ចុះ​បត់ជើងតូច​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​camry បា​ឡែ​ន​បុក​ពីក្រោយ​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ខាងកើត​កុងស៊ី​កាប់​ជ្រូក​ប្រមាណ​ជាង​៥០ ម៉ែត្រ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ៣ ខណ្ឌមានជ័យ ។​
​រថយន្ត​រងគ្រោះ​ម៉ាក​visto​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF7691​។​រថយន្ត​បង្ក​ម៉ាក​camry បា​ឡែ​ន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA0946​បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើក​បុក​រថយន្ត​visto​ពីក្រោយ​បណ្ដាលឱ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា​។​

​បន្ទាប់មក​សមត្ថកិច្ច​ឱ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា​ក្រោយមក​ខាង​ភាគី​បង្ក​បានចេញ​សំណង​ទៅឱ្យ​ខាង​ភាគី​រងគ្រោះ​ចំនួន​២០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *