ភ្នំពេញ:យុវជនម្នាក់រួមមានស្ត្រីម្នាក់បានបើករថយន្តតាកូមាពាក់ស្លាកលេខកណ្ដាល2A.8795យ៉ាងលឿនដោយទំនងងងុយដេកក៏រេចង្កូតឡើងលើខឿនចែកផ្លូវបុកដើមឈើបាក់អស់មួយដើមហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីអស់មួយដើមទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ចំណុចជិតវត្តស្ទឹងមានជ័យប្រមាណ៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការ នគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕