ខេត្តព្រះវិហារ៖គ្រោះថ្នាក់ចរចរណ៍មួយដោយម៉ូតូសណ្តោងរឺម៉កបត់ត្រូវម៉ូតូជិះបុកបណ្តាលឱ្យរងរបួសធ្ងន់២នាក់។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦២ត្រង់បង្គោលគ.មលេខ១៤៥នឹង១៤៦ស្ថិតក្នុងភូមិសាស្ត្រភូមិត្រាវគៀតឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០២០។
សាក្សីបានឱ្យដឹងថាៈនៅមុនកើតហេតុគេបានឃើញម៉ូតូពាក់ស្លាកលេខព្រះវិហា1D.7125ដែលសណ្តោងរីម៉កបើកបរដោយជនបង្កវ័យចំណាស់ម្នាក់ដែលមានឈ្មោះចៅណារិទ្ធភេទប្រុសអាយុ៥២ឆ្នាំ។នៅភូមិគោគបេងសង្កាត់កំពងប្រណាកក្រុងព្រះវិហារដឹកប្រពន្ធរួមនឹងចៅអាយុ៣ឆ្នាំម្នាក់។លុះមកដល់កន្លែងកើតហេតុក៏បានបត់រឺម៉កដោយមិនបានមើលឆ្វេងស្តាំមិនមានភ្លើងស៊ីញ៉ូ។
ករណីនេះធ្វើឱ្យយុវសិស្ស២នាក់បើកម៉ូតូម៉ាកហុងដាBeatពាក់ស្លាកលេខព្រះវិហារ1B9282ឌុបគ្នាបើកស្របទិសគ្នាបុកពីក្រោយបណ្តាលឱ្យម៉ូតូរួញ។លោកអនុសេនីទោឈឹមសង្ហានាយប៉ុស្តិ៍រដ្ឋបាលឃុំថ្មីបានឱ្យដឹងថាៈគ្រោះថ្នាក់ចរចរណ៍គឺបណ្តាលឱ្យយុវសិស្សចំនួន២នាក់រងរបួសធ្ងន់ធ្ងរអាចពិការភាពអស់១ជីវិត។
មន្ត្រីដដែលបានបន្តថាៈជនរងគ្រោះឈ្មោះគឹមស្រីកែវអាយុ១៩ឆ្នាំភេទស្រីជាសិស្សនៅភូមិស្ថាពរឃុំឈានមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារបាក់ភ្លៅខាងស្តាំ។ឈ្មោះហុកស្រីនាងភេទស្រីអាយុ១៨ឆ្នាំជាសិស្សនៅភូមិនំបញ្ចុកសង្កាត់កំពុងប្រណាកក្រុងខេត្តព្រះវិហារបាក់ជើងខាងស្ដាំ។ដោយឡែកអ្នកបើកម៉ូតូសណ្តោងដែលជាជនបង្ករងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក៏បានចុះដល់កន្លែងកើតហេតុនាំយកម៉ូតូសណ្តោងរឺមកនឹងម៉ូតូជនរងគ្រោះទៅប៉ុស្តិ៍ឃុំថ្មីមករក្សាទុកដើម្បីកសាងសំណុំរឿងបន្តទៅតាមច្បាប់ចរាចរផ្លូវគោគ៕សហការី